khmer eng
  • ឯកឧត្តមបណ្ឌិត នាង ផាត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ប៊ូ ផូ ជាយោធិន បានពលីជីវិតលើសមរភូមិជាមួយសៀមឈ្លានពាន
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយឯកឧត្តម យស ផានីត្តា លេខាធិការក្រុម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរជនការពារព្រំដែន លោក ប៊ូ ផូ ជាយោធិនក្នុងកងពលតូចអន្តរាគមន៍លេខ៨ នៃកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ខេត្តព្រះវិហារ ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសង្គ្រាមឈ្លានពានរបស់សៀម ដើម្បីការពារបូរណភាពទឹកដីកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នៅភូមិវាលតូច ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
    ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឯកឧត្តមបណ្ឌិតប្រធានក្រុម បានសម្តែងនូវសេចក្តីសង្វេគក្នុងការបាត់បង់អាយុជីវិតរបស់វីរកងទ័ព ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានក្រុម បាននាំយកសម្ភារ និងថវិកាមួយចំនួន ប្រគល់ជូនដល់ក្រុមគ្រួសារសពវីរកងទ័ព៕

    ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា